ក្រុមហ៊ុន សូណាត្រាគ្រុប ឧបត្ថម្ភ ខោ អាវ មួក ៥៦៥កំប្លេរ និងថវិកាមួយចំនួន
ដល់ទូកចំនួន៦ សម្រាប់អ៊ុំសាកល្បងនៅក្រុងតាខ្មៅ
(កណ្ដាល)៖ ឯកឧត្តម ឧកញ៉ា ស៊ន សុខណា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន សូណាត្រាគ្រុប បានជួយឧបត្ថម អាវ ខោ មួក ចំនួន៥៦៥កំប្លេរ និងថវិកាមួយចំនួនដល់ទូកចំនួន៦ផងដែរ ក្នុងនោះមានទូកមួយឈ្មោះ កន្សែងសុរិយាតេជោសែនជ័យ សរុបជាទឹកប្រាក់ចំនួន ៦,៨០០,០០០រៀល និង ៤៣៤៦ដុល្លារ ដែលនឹងប្រារព្ធពិធីអុំទូកសាកល្បងក្នុងថ្ងៃទី១៥-១៦ ខែតុលានេះ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក នឹងប្រារព្ធធ្វើនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ ៕
Fresh News